ការអភិវឌ្ឍន៍សមត្ថភាពគឺជាផ្នែកសំខាន់មួយនៃគម្រោងអន្តរកាលអគារកាបូនទាបក្នុងតំបន់អាស៊ី (Asia Low Carbon Buildings Transition – ALCBT) ដែលគាំទ្រការផ្លាស់ប្តូរទៅអគារកាបូនទាប (LCB) នៅក្នុងបណ្ដាប្រទេសគោលដៅរបស់គម្រោង។ គំនិតផ្តួចផ្តើមនេះផ្ដោតការលើកកម្ពស់ ការសហការរវាងវិស័យសាធារណៈ និងវិស័យឯកជន ទទឹមគ្នានិងការបង្កើនជំនាញ និងចំណេះដឹងសម្រាប់អ្នកប្រកបអាជីពដើម្បីជំរុញការអនុវត្តអគារប្រកបដោយចីរភាព។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះ កម្មវិធីបណ្តុះបណ្តាលអគារកាបូនទាប (LCB) ដែលមានរយៈពេល ៣០ ម៉ោង និងបានចងក្រងឡើងតាមវិជ្ជាជីវៈ កំពុងត្រូវបានអនុវត្តនៅក្នុងបណ្ដាប្រទេសរបស់គម្រោង។ កម្មវិធីនេះនឹងបង្កើនជំនាញបច្ចេកទេសក្នុងការរចនា ការសាងសង់ ការប្រតិបត្តិការ និងហិរញ្ញវត្ថុសម្រាប់អគារកាបូនទាប។ ប្រធានបទសំខាន់ៗដូចជា ការកាត់បន្ថយការបញ្ចេញកាបូន ប្រសិទ្ធភាពថាមពល និងការគ្រប់គ្រងអគារ ព្រមទាំងការវាយតម្លៃអគារកាបូនទាប ដើម្បីបង្កើនសមត្ថភាពអ្នកជំនាញក្នុងវិស័យសំណង់ក៏ត្រូវបានរួមបញ្ចូល។

មេរៀនទាំងនេះត្រូវបានរៀបចំឡើងឱ្យស្របតាមស្តង់ដារអន្តរជាតិ និងតាមការអនុវត្តល្អបំផុត ដោយរួមបញ្ចូលបទពិសោធន៍ពីភាគីពាក់ព័ន្ធ ការវិភាគផ្អែកលើទិន្នន័យ និងការពិនិត្យពីអ្នកជំនាញ។ ដើម្បីបង្កើនភាពងាយស្រួលក្នុងប្រើប្រាស់ និងការចែករំលែកចំណេះដឹង មេរៀនទាំងនេះត្រូវបានដាក់ឱ្យទាញយក ប្រើប្រាស់បានពីពេលឥឡូវនេះ —សម្រាប់អ្នកជំនាញ និស្សិត និងអ្នកដែលមានចំណាប់អារម្មណ៍លើអគារប្រកបដោយចីរភាព។

ចូលរួមជាមួយគ្នា!
ចាប់ផ្តើមជំហានបន្ទាប់ក្នុងការពង្រឹងជំនាញរបស់អ្នកក្នុងដំណើរអគារកាបូនទាប។ ទាញយកមេរៀន LCB ខាងក្រោម និងរួមចំណែកក្នុងការផ្លាស់ប្តូរទៅអគារប្រកបដោយចីរភាព និងប្រសិទ្ធភាពថាមពល។

MODULE 1
MODULE 2
MODULE 3
MODULE 4
Scroll to Top